សហភាពការងារកម្ពុជាចុះទៅលើកទឹកចិត្តកម្មការិនីរងការបាញ់ប្រហារនៅតុលាខេត្តស្វាយរៀង
ថ្ងៃទី១៩ ឧសភា ២០១២ ដោយ៖វឌ្ឍនៈ

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១៨ ឧសភា កម្មការិនី៣នាក់បានចូលខ្លួនទៅបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរតុលាការខេត្តស្វាយរៀងទាក់ទងនឹងការបាញ់ឲ្យរបួសពីសំណាក់លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិតដែលត្រូវតុលាការចោទប្រកាន់ ពីបទបង្ករបួសស្នាមដោយអចេតនា។ ថា្នក់ដឹកនាំសហភាពការងារកម្ពុជា សហព័ន្ធ សមាគម អង្គការសង្គមស៊ីវិល បានទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីអង្កេតលើករណីស៊ើបសួររបស់ចៅក្រម និងជួយលើកទឹកចិត្តជនរងគ្រោះទាំងបីនាក់។
|
|
Read more...
|
|
កម្មករ-កម្មការិនីជិត ៤០០០នាក់កូដកម្មរោងចក្រSL
ថ្ងៃទី១៧ ឧសភា ២០១២ ដោយ៖វឌ្ឍនៈ
រាជធានីភ្នំពេញ៖ កម្មករ-កម្មការិនីជិត ៤០០០នាក់នៃរោងចក្រកាត់ដេរយីហោ SL១ និងSL២ ទីតាំងស្ថិតនៅបណ្តោយផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់មានជ័យ ខណ្ឌមានជ័យ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មមុខរោងចក្រ ដើម្បីសុំឲ្យថៅកែរោងចក្រចេញចចារលក្ខខណ្ឌការងារសមរម្យ ១៤ចំនុចសំរាប់កម្មករនិយោជិតទាំងអស់។
|
|
Read more...
|
សហភាពការងារកម្ពុជាអបអរទិវាពលកម្មអន្តរជាតិ ១ឧសភាខួបលើកទី ១២៦
ថ្ងៃទី០១ ឧសភា ២០១២ ដោយ៖វឌ្ឍនៈ

រាជធានីភ្នំពេញ៖ ថ្ងៃទី ០១ ឧសភាគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋនៅលើពិភពលោកបានធ្វើការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព និងសិទ្ធិការងារចាប់តាំងពីស.វ ទី ១៨ មកម្ល៉េះ ទាំងនៅសហរដ្ឋអាមេរិច និងនៅក្នុងទ្វីបអឺរ៉ុបរហូតមានការទទូលស្គាល់ឲ្យមានសិទ្ធិជាផ្លូវការនេះនៅឆ្នាំ ១៨៨៦។ ជារៀងរាល់ឆ្នាំ សហព័ន្ធ សហជីព សមាគម អង្គការក្រៅរដ្ឋាភិបាលតែងតែរៀបចំទិវានេះឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់វីរៈភាពដ៏អស្ចារ្យនៃបុព្វកម្មករក្នុងពិភពលោក និងដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួន ដែលនិយោជកមិនបានផ្តល់ជូនកម្មករនិយោជិតឲ្យស្របទៅតាមច្បាប់ការងារ។
|
|
Read more...
|
ប្រធានក្រុមចិនវាយក្បាលកម្មការិនី នៅរោងចក្រថបវើលដ៍
ថ្ងៃទី២៧ មេសា ២០១២ ដោយ៖វឌ្ឍនៈ
រាជធានីភ្នំពេញ៖ កម្មករ-កម្មការិនីចំនួន៨៥០នាក់ នៃរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោឈ្មោះថា ថបវើលដ៍ (Top World) មានទីតំាងស្ថិតនៅភូមិជ្រោះអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ធ្វើកូដកម្មមិនព្រមធ្វើការរយៈពេល ៣ថ្ងៃ ដោយសារប្រធានក្រុមចិនបានវាយក្បាលកម្មការិនីពេលកំពុងធ្វើការ និងទាមទារ ៨ចំនុចបន្ថែម។
|
|
Read more...
|
សហភាពការងារកម្ពុជាចេញសេចក្តីប្រកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ
ថ្ងៃទី២៤ មេសា ២០១២ ដោយ៖វឌ្ឍនៈ
រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ មេសា ២០១២ សហភាពការងារកម្ពជា (CLC) ដែលមានសមាជិក សមាជិការ មកពីវិស័យចំនួនប្រាំបួន រួមមាន កាត់ដេរ សំណង់ ទេសចរណ៍ ចំនីអាហារ និងសេវាកម្ម មន្រ្តីរាជការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិកម្ម ធនាគារ និងផ្នែកទូគមនាគមន៍ ដែលមានសមាជិកសរុបជាង ៦០,០០០នាក់ បានចេញសេចក្តីជូនដំណឹង ទាក់ទងនឹង ការរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១២៦ នាថ្ងៃទី អង្គារ៍ ទី០១ ឧសភា ២០១២ ខាងមុខនេះ មានអ្នកចូលរួមដូចជា កម្មករនិយោជិត មន្រ្តីរាជការ ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ បណ្តាញសហគមន៍ព្រៃឡង់ និងតំណាងសហជីពឯករាជ្យនៃបណ្តារប្រទេសក្នុងតំបន់អាស៊ាន។
|
|
Read more...
|
កម្មករនិយោជិតកូដកម្មមិនព្រមចូលធ្វើការរោងចក្រ SH
ថ្ងៃទី១៩ មេសា ២០១២ ដោយ៖វឌ្ឍនៈ
រាជធានីភ្នំពេញ៖ កាលពីព្រឹកមិញ កម្មករ-កម្មការិនី នៃរោងចក្រកាត់ដេរ SH បានធ្វើកូដកម្មទាមទារ ៩ចំនុច ដោយមិនព្រមចូលធ្វើការ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ អង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
|
|
Read more...
|
សហជីពពិភាក្សាការកំណត់ប្រាក់ឈ្នួលអប្បបរមា
ថ្ងៃទី១០ មេសា ២០១២ ដោយ៖វឌ្ឍនៈ

រាជធានីភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ ផ្នែកសកម្មភាពកម្មករ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ រយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១០-១១ មេសា ២០១២ ស្តីអំពី តួនាទីសហជីពក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា នៅភោជនីយដ្ឋានទន្លេបាសាក់ ភ្នំពេញ មានការចូលរួមពីអង្គការ និងតំណាងសហជីព មួយចំនួនដូចជា CLC, CCTU, NACC, CNC, CIDS, CLEC, ACILS, TWARO, LO/FTF, WRC ព្រមទាំងអ្នកចូលរួមជាច្រើននាក់ទៀត។
|
|
Read more...
|
សហភាពការងារកម្ពុជានឹងរៀបចំដង្ហែក្បួនក្នុងថ្ងៃ១ឧសភាខួបលើកទី១២៦
ថ្ងៃទី១០ មេសា ២០១២ ដោយ៖វឌ្ឍនៈ
រាជធានីភ្នំពេញ៖ សហភាពការងារកម្ពុជា (CLC) ដែលមានសមាជិក សមាជិការ មកពីវិស័យចំនួនប្រាំបួន រួមមាន កាត់ដេរ សំណង់ ទេសចរណ៍ ចំនីអាហារ និងសេវាកម្ម មន្រ្តីរាជការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិកម្ម ធនាគារ និងផ្នែកទូគមនាគមន៍ ដែលមានសមាជិកសរុបជាង ៦០,០០០នាក់ នឹងរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១២៦ ដូចរៀងរាល់ឆ្នាំផងដែរ។
|
|
Read more...
|
កម្មការិនីរោងចក្រ Sabrina ដួលសន្លប់ចំនួន ៥នាក់
ថ្ងៃទី០៩ មេសា ២០១២ ដោយ៖វឌ្ឍនៈ
ខេត្តកំពង់ស្ពឺ៖ កាលព្រឹកមិញវេលាម៉ោងជាង ៨ព្រឹកនៅរោងចក្រ Sabrina ដែលមានទីតាំងតាមបណ្តាលផ្លូវជាតិលេខ ៤ ស្ថិតក្នុង ឃុំសំបូរ ស្រុកសំរោងទង នៅពេលកម្មករកម្មការិនីចូលធ្វើការវិញ បន្ទាប់ពីភាគីបានឲ្យឈប់សំរាកកាលពីថ្ងៃទី០៧ មេសា ២០១២ ដែលមានការដួលសន្លប់ ចំនួនពីរដង លើកទី១ មានចំនួន ១០៧នាក់ និងលើកទី២ មានចំនួន ១៩៥នាក់ ហើយកាលពីព្រឹកមិញមានកម្មការិនីចំនួន ៥នាក់បានដួលសន្លប់ម្តងទៀត ។
|
|
Read more...
|
ការដាក់ញ្ញតិទៅរដ្ឋសភាទាមទារបញ្ចុះតំលៃប្រេងឥន្ធនៈ
ថ្ងៃទី០៩ មេសា ២០១២ ដោយ៖វឌ្ឍនៈ

រាជធានីភ្នពេញ៖ កាលពីព្រឹកថ្ងៃទី០៩ មេសា ២០១២ សមាជិក សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានអ្នករត់ម៉ូតូឌុប អ្នករត់រឺម៉កទេសចរណ៍ តាក់ស៊ី អាជីវករ កម្មករអូសរទេះ ចំនួន៤២០០នាក់ ព្រមទាំងសហជីព សមាគម អង្គការ តំណាងប្រជាពលរដ្ឋ និសិត្យ មន្រ្តីរាជការ កម្មករ-កម្មការិនី នៅតាមបណ្តាលរោងចក្រ សហគ្រាស ទាំងអស់ក្នុងប្រទេសកម្ពុជា ទាមទារ និងស្នើរឲ្យប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការឲ្យបានប្រសិទ្ធិភាព ក្នុងការបញ្ចុះតម្លៃប្រេងឥន្ធនៈ ។
|
|
Read more...
|
កម្មការិនីរោងចក្រ Sabrina ដួលសន្លប់បន្តបន្ទាប់គ្នាម្តងទៀត
ថ្ងៃទី០៦ មេសា ២០១២ ដោយ៖វឌ្ឍនៈ
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោងជាង ៨ព្រឹកនេះកម្មករកម្មការិនី នៅរោងចក្រ Sabrina ដែលមានទីតាំងតាមបណ្តាលផ្លូវជាតិលេខ ៤ ស្ថិតក្នុង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដួលសន្លប់បន្តបន្ទាប់គ្នាជាច្រើននាក់ម្តងទៀតហើយ ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ ។
|
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 4 Next > End >>
|
|
Page 1 of 4 |