លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលការងារ និងផ្តល់អំណោយជូនសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធ សហជីព សមាគម សហគម មកពីវិស័យផ្សេងៗ

Event Date: 05/07/2020

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលការងារ និងផ្តល់អំណោយជូនសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធ សហជីព សមាគម សហគម មកពីវិស័យផ្សេងៗ ប្រមាណជិត ១០០នាក់ ដែលជួបប្រទះបញ្ហាលំបាក ក្នុងខេត្តសៀមរាប ម្នាក់ៗទទួលបានដូចជា អង្ករ មីម៉ាម៉ា ថវិកា ម៉ាស អាកុល អាវយឺត និងខិតប័ណ្ណផ្សព្វផ្សាយ COVIT-19 នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ តំបន់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះផងដែរ លោកប្រធាន បានពន្យល់ពីសារៈសំខាន់ នៃសំវាទសង្គម ប្រាក់ឈ្នួល បសស វិធានការទប់ស្កាត់ការឆ្លងជំងឺ COVIT-19 និងមូលហេតុ បញ្ហាប្រឈម ការវិវឌ្ឍថ្មីៗ រួមទាំងស្ថានភាពពេលបច្ចុប្បន្ន ក្នុងវិស័យការងារ និងការបន្តសកម្មភាព ដើម្បីជួយ និងការពារកម្មករនិយោជិត ក្នុងកំឡុងពេលវិប្បត្តិជំងឺ COVIT-19។

Contact
Subscribe
ចុះឈ្មោះដើម្បីទទួលបានអត្ថបទថ្មីៗ