Ath Thorn visited the workers’ detention center for 14 days, organized by the Ministry of Labor

Published: 21/04/2020 Source: CLC

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកប្រធាន អាត់ ធន់ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលដាក់កម្មករឱ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ (ចត្តាឡីស័ក)ដែលក្រសួងការងាររៀបចំ។ តាមការអង្កេត កម្មករដែលត្រូវបានពិនិត្យរួចហើយបើគ្មានបញ្ហានោះ អាចទៅស្នាក់នោបន្ទប់ជួល ឬផ្ទះបាន រហូតដល់ ១៤ថ្ងៃទើបត្រូវត្រលប់មកពិនិត្យសុខភាពឡើងវិញ រួចយកឯកសារនោះទៅបង្ហាញក្រុមហ៊ុនមុនចូលធ្វើការ។

ចំពោះអ្នកពិនិត្យទៅមានការសង្ស័យ ត្រូវឱ្យស្នាក់នៅរយៈពេល ១៤ថ្ងៃ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួង បច្ចុប្បន្នមានមណ្ឌល ៣គឺ វិទ្យាល័យចោមចៅ វិទ្យាល័យឬស្សីកែវ និងសាលារៀនគោគជាន់ ដែលមានកន្លែងស្នាល់នៅ ចំណែកកន្លែងផ្សេងទៀតគ្រាន់តែពិនិត្យសុខភាពតែប៉ុណ្ណោះ។

Contact
Subscribe
ចុះឈ្មោះដើម្បីទទួលបានអត្ថបទថ្មីៗ