លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលការងារ

Event Date: 21/06/2020

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលការងារ និងផ្តល់អំណោយជូនសមាជិក សមាជិកា និងថ្នាក់ដឹកនាំសហព័ន្ធ សហជីព សមាគម សហគម មកពីវិស័យផ្សេងៗ ប្រមាណជាង ១០០នាក់ ដែលជួបប្រទះបញ្ហាលំបាក ក្នុងខេត្តសៀមរាប ម្នាក់ៗទទួលបានដូចជា អង្ករ 50Kg មីម៉ាម៉ាមួយកេស ថវិការម្នាក់ ១០ដុល្លារ ម៉ាស ១ដុំ សាប៊ូ អាវយឺត និងខិតប័ណ្ណផ្សព្វផ្សាយ COVIT-19 នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យសហភាព។

ក្នុងឱកាសនោះផងដែរ លោកប្រធាន បានពន្យល់ពីសារៈសំខាន់ នៃសំវាទសង្គម វិធានការទប់ស្កាត់ការឆ្លងជំងឺ COVIT-19 និងមូលហេតុ បញ្ហាប្រឈម ការវិវឌ្ឍថ្មីៗ រួមទាំងស្ថានភាពពេលបច្ចុប្បន្ន ក្នុងវិស័យការងារ និងការបន្តសកម្មភាព ដើម្បីជួយ និងការពារកម្មករនិយោជិត ក្នុងកំឡុងពេលវិប្បត្តិជំងឺ COVIT-19។

ទំនាក់ទំនង
  • អាសយដ្ឋាន: #2,3G ផ្លូវ 26BT ភូមិត្នោតជ្រុំ, សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
  • ទូរស័ព្ទ: (855) 12 998 906 / 12 709 509 / 85 617 788
  • អ៊ីមែល: clc.cambodia@online.com.kh
  • គេហទំព័រ: www.clccambodia.org
Subscribe
ចុះឈ្មោះដើម្បីទទួលបានអត្ថបទថ្មីៗ