លោកប្រធាន អាត់ ធន់ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលដាក់កម្មករឱ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ ដែលក្រសួងការងាររៀបចំ

ចេញផ្សាយ: 21/04/2020 ប្រភព: CLC

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកប្រធាន អាត់ ធន់ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលដាក់កម្មករឱ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃ (ចត្តាឡីស័ក)ដែលក្រសួងការងាររៀបចំ។ តាមការអង្កេត កម្មករដែលត្រូវបានពិនិត្យរួចហើយបើគ្មានបញ្ហានោះ អាចទៅស្នាក់នោបន្ទប់ជួល ឬផ្ទះបាន រហូតដល់ ១៤ថ្ងៃទើបត្រូវត្រលប់មកពិនិត្យសុខភាពឡើងវិញ រួចយកឯកសារនោះទៅបង្ហាញក្រុមហ៊ុនមុនចូលធ្វើការ។

ចំពោះអ្នកពិនិត្យទៅមានការសង្ស័យ ត្រូវឱ្យស្នាក់នៅរយៈពេល ១៤ថ្ងៃ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួង បច្ចុប្បន្នមានមណ្ឌល ៣គឺ វិទ្យាល័យចោមចៅ វិទ្យាល័យឬស្សីកែវ និងសាលារៀនគោគជាន់ ដែលមានកន្លែងស្នាល់នៅ ចំណែកកន្លែងផ្សេងទៀតគ្រាន់តែពិនិត្យសុខភាពតែប៉ុណ្ណោះ។

ទំនាក់ទំនង
  • អាសយដ្ឋាន: #2,3G ផ្លូវ 26BT ភូមិត្នោតជ្រុំ, សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
  • ទូរស័ព្ទ: (855) 12 998 906 / 12 709 509 / 85 617 788
  • អ៊ីមែល: clc.cambodia@online.com.kh
  • គេហទំព័រ: www.clccambodia.org
Subscribe
ចុះឈ្មោះដើម្បីទទួលបានអត្ថបទថ្មីៗ