យុទ្ធនាការ ១៦ថ្ងៃ ០១-១៦តុលា ជាសកលកេ្សត្របរិស្ថាន

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥ សហភាពការងារកម្ពុជា បានចូលរួមយុទ្ធនាការ ១៦ថ្ងៃ ០១-១៦តុលា ជាសកលកេ្សត្របរិស្ថាន ដោយផ្តោតសំខាន់ដូចខាងក្រោម៖
📣”ពង្រឹង​ភាព​អង់អាចស្រ្តីជនបទ និង​យុវកសិករ ដើម្បីប្រព័ន្ធស្បៀង”
📣”រួមគ្នា​ប្រើផលិតផល​ក្នុងស្រុក​ ដើម្បី​សេដ្ឋកិច្ច​ជនបទ​រីក​ចម្រើន”
📣”គាំពារសង្គម​ល្អ ជួយ​គាំពារ​សុខភាព​កម្មករ-កសិករ​ បង្កើន​ផលិតភាពស្បៀង​កាន់តែ​ល្អ​ប្រសើរ”

យុទ្ធនាការរយៈពេល ១៦ថ្ងៃនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖
១. ផ្តល់ឱកាសលើកឡើងពីបញ្ហាប្រព័ន្ធស្បៀង
យុទ្ធនាការនេះមានគោលដៅផ្តល់ឱកាសដល់ស្ត្រីជនបទ យុវកសិករ ជនជាតិដើមភាគតិច កសិករ/សហគមន៍/បណ្តាញ និងសមាគម ឲ្យបានលើកឡើងពីបញ្ហាប្រព័ន្ធស្បៀងដែលមានភាពពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ធនធានធម្មជាតិ យុត្តិធម៌បរិស្ថាន ការប្រែប្រួលអាកាសធាតុ កិច្ចគាំពារសង្គម ក្តីកង្វល់ និងតម្រូវការនានាក្នុងវិស័យគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងជីវភាពរស់នៅតាមតំបន់គោលដៅរបស់ពួកគេ។

២. ពង្រឹងកិច្ចសហការ និងឆ្លើយតបតម្រូវការសហគមន៍គោលបំណងទីពីរគឺដើម្បីបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមានកាតព្វកិច្ចឲ្យគិតគូរដល់តម្រូវការ និងក្តីកង្វល់របស់សហគមន៍ដែលទាក់ទងនឹងការឆ្លើយតបយេនឌ័រ សិទ្ធិទទួលបានស្បៀងអាហារ ការប្រើប្រាស់ធនធានធម្មជាតិ និងមុខរបរប្រពៃណី ប្រព័ន្ធគាំពារសង្គម។ នេះក្នុងទិសដៅឆ្ពោះទៅរកការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកនៃប្រព័ន្ធស្បៀង ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រីជនបទ និងយុវកសិករប្រកបដោយបរិយាបន្ន។

៣. លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ផលប៉ះពាល់ថ្នាំពុលគោលដៅមួយទៀតគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ បទប្បញ្ញត្តិ និងពង្រឹងយន្តការទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុល និងជីគីមីដែលមានហានិភ័យដល់សុខភាពសាធារណៈ ក្នុងវិស័យប្រព័ន្ធស្បៀង។
យុទ្ធនាការ ១៦ថ្ងៃ សហការរៀបចំដោយ៖ សហភាព​ការងារកម្ពុជា (CLC), សមាគម CCFC និងសហគមន៍បន្ទាយស្រី BS។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish