កិច្ចប្រជុំប្រចាំខែរបស់សម្ព័ន្ធសហជីពស៊ីខៅឌូ ផ្តោតលើរបាយការណ៍ និងការចរចាប្រាក់ឈ្នួលអប្បបរមា

សម្ព័ន្ធសហជីពស៊ីខៅឌូ (C.CAWDU) បានរៀបចំកិច្ចប្រជុំប្រចាំខែ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញានេះ ក្រោមការដឹកនាំរបស់ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហជីពមូលដ្ឋានជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួនបី៖
១- ការរាយការណ៍របាយការណ៍៖ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាននីមួយៗ បានរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់ខ្លួនក្នុងរយៈពេលកន្លងមក។
២- ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា៖ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើដំណើរការនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ដែលនឹងសម្រេចនាពេលខាងមុខនេះ។
៣- ការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ៖ កិច្ចប្រជុំក៏បានលើកយកនូវការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំធំប្រចាំឆ្នាំ២០២៥ របស់សម្ព័ន្ធសហជីព ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយរលូន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកិច្ចការងារ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish