ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា (CLC) បានទទួលស្វាគមន៍ដ៏កក់ក្តៅទៅដល់ភ្ញៀវជាដៃគូរសហជីពអន្តរជាតិ ACV Puls WSM, BSPAN (បែលហ្សិក), និង NGWF (បង់ក្លាដែស) ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅការិយាល័យ CLC កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានធ្វើការបង្ហាញដ៏សំខាន់អំពី៖
✅ ប្រវត្តិនៃការបង្កើត CLC
✅ គោលនយោបាយស្នូលរបស់អង្គការ
✅ សកម្មភាពការងារចម្បង និងចលនាការងារ
✅ បរិបទនយោបាយ សេដ្ឋកិច្ច និងស្ថានភាពវិស័យសហជីពបច្ចុប្បន្ន
លោកគង់ អាទិត្យ បានលើកឡើងថា៖ “CLC នឹងបន្តការតស៊ូនិងការពារសិទ្ធិការងាររហូត ដើម្បីអភិវឌ្ឍសង្គម និងអត្ថប្រយោជន៍នានាសម្រាប់កម្មករនិយោជិតទាំងអស់គ្នា។”
សូមអរគុណដល់ដៃគូទាំងអស់ សម្រាប់ការចូលរួម និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃនេះ!
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...