វគ្គបណ្ដុះបណ្ដាលស្ដីពី ការកសាងសមត្ថភាពសម្រាប់សហជីពលើជំនាញបៃតង និងការងារបៃតង

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពសម្រាប់សហជីពលើជំនាញបៃតង និងការងារបៃតង» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភាព ឆ្នាំ២០២៥។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បី៖
១.ដើម្បីផ្ដល់ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងជំនាញ និងការងារបៃតង
២.ដើម្បីបង្កើនចំណេះដឹងលើនិរន្តរភាពបរិស្ថាន និងចំណេះជំនាញពាក់ព័ន្ធ ដល់វិស័យផ្សេងទៀត
៣.ដើម្បីឈ្វេងយល់ថាតើសហជីពអាចតស៊ូមតិដោយរបៀបណា ពាក់ព័ន្ធនឹងការអនុវត្តការងារប្រកបដោយចីរភាព
៤.ដើម្បីបណ្ដុះបណ្ដាលអ្នកចូលរួមឱ្យយល់ដឹងពីយុទ្ធសាស្ត្រ និងឧបករណ៍អនុវត្តដើម្បីរួមបញ្ចូលជំនាញបៃតងនៅន្លែងការងារ
៥.ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហជីពនៅក្នុងការលើកកម្ពស់អន្តរកាលបៃតងប្រកបដោយយុត្តិធម៌។

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (NTUC) ក្រោមការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ដោយ​មានអ្នកចូលរួមប្រមាណ ៣៨នាក់ (ស្រ្តី ៥០%)​ ៕

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish