ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សហភាពការងារកម្ពុជា (CLC) និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង (MRC-PV) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តសកម្មភាពមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង» នៅខេត្តព្រៃវែង ដោយមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO)។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទបង្ហាញពីបុគ្គលិក CLC និងមន្ត្រីនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង ស្ដីពី តួនាទីរបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង បទបង្ហាញអំពីការជ្រើសរើសប្រកបដោយសមធម៌ យន្តការស្ដីពីការដោះស្រាយបណ្ដឹងជូនពលករទេសន្តរប្រវេសន៍ បទបង្ហាញពីការគ្រប់គ្រងថវិកានិងហិរញ្ញវត្ថុរបស់ពលករទេសន្តរប្រវេសន៍ និងផែនការអនុវត្តសកម្មភាពរបស់អ្នកស្ម័គ្រចិត្តរបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បី៖
✅ ពង្រីកចំណេះដឹងបន្ថែមដល់ក្រុមបណ្តាញអំពី «ការអនុវត្តសកម្មភាពមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង» ដើម្បីបន្តចែករំលែកជូនប្រជាពលរដ្ឋ និងកម្មករទេសន្តរប្រវេសន៍ ដែលមាសក្តានុពលក្នុងសហគមន៍។
✅ ការសន្សំប្រាក់ និងផ្ទេរប្រាក់របស់ពលករពីក្រៅប្រទេសសម្រាប់ពលករទេសន្តរប្រវេសន៍។
✅ ផ្តល់ចំណេះដឹងអំពីយន្តការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្ដឹងសម្រាប់ពលករទេសន្តរប្រតេសន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការក្នុងការអនុវត្តសកម្មភាពឲ្យមានប្រសិទ្ធិភាព និងនិរន្តភាពរវាងសហភាពការងាកម្ពុជាជាមួយនឹងប្រជាពលរដ្ឋ។
✅ ពង្រឹងភាពជាដៃគូពាក់ព័ន្ធ ដើម្បីការពារពលករទេសន្តប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ដែលមានសក្តានុពលនៅក្នុងសហគមន៍។
វគ្គបណ្ដុះបណ្ដាលនេះ មានអ្នកចូលរួមប្រមាណ ៣០ នាក់ ដែលមានលោក ហេង ជឿន អនុប្រធានសហភាពការងារកម្ពុជា លោក ហយ ស៊ីថា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បុគ្គលិក CLC និងអ្នកស្ម័គ្រចិត្តរបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ខេត្តព្រៃវែង (MRC-PV)៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...