សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រមកំបាំងមុខផ្តនា្ទទោស លោក ម៉ម រិទ្ធី ចាត់ទុកជាបានការដដែល

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា លោកប្រធាន គង់ អាទិត្យ និងសហការី បានចូលរួមតាមដាន ការប្រកាសសាលក្រមលើបណ្តឹងទាស់ លើសំណុំរឿងលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ជាលទ្ធផលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រមកំបាំងមុខទុកជាបានការដដែល ដោយបានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី ដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា ទទូចស្នើតុលាការផ្តល់យុត្តិធម៌ និងដោះលែង លោក ម៉ម រិទ្ធី ឲ្យមានសេរីភាពឡើងវិញ ក្នុងបុព្វហេតុការពារសិទ្ធិសេរីភាព និងផលប្រយោជន៍កម្មករនិយោជិត។

គូសបញ្ជាក់ផងដែរថា លោក ម៉ម រិទ្ធី ត្រូវបានអាជ្ញាធរបានចាប់ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ៖ ១៧៤៩ ‘ញ១’ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ រាជធានីភ្នំពេញ របស់ដើមបណ្តឹងក្រុមហ៊ុនកាស៊ីណូ ជ៉ីង ប៉ី ខេត្តព្រះសីហនុ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish