(ភ្នំពេញ) នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ សហភាពការងារកម្ពុជា (CLC) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងសហភាព សហព័ន្ធ សហជីព និងអង្គការដៃគូ ក្នុងគោលបំណង ជជែកពិភាក្សា និងប្រមូលបញ្ហានៃការប្រឈមរបស់កម្មករនិយោជិត និងសហជីព ជុំវិញការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ដើម្បីលើកជាសំណើដាក់ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការពារ និងលើកកម្ពស់សិទ្ធិការងារ និងសេរីភាពសហជីពឱ្យកាន់តែប្រសើរឡើងស្របតាមអនុសញ្ញាអន្តរជាតិស្តីពីការងារ។1
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...