លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលការងារ រួមទាំងការផ្សព្វផ្សាយអំពីគោលការណ៍សហជីព និងសារៈប្រយោជន៍នៃប្រពន្ធ័សន្តិសុខសង្គមកម្ពុជា សម្រាប់បងប្អូនសមាជិកវិស័យទេសចរណ៍ ដែលធ្វើការផ្នែកសម្អាតប្រាសាទអង្គរ នៅខេត្តសៀមរាប។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...