សហភាពការងារកម្ពុជា(CLC) បានសហការជាមួយសហជីពបារាំង (CFDT) បានរៀបចំសិក្ខាសាលាវាយតម្លៃប្រចាំឆ្នាំស្តីពី “ជំនាញគ្រូបង្គោលផ្នែកការងារ និងសហជីព” នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្រាប់សហព័ន្ធសហជីពមូលដ្ឋានតំណាងមកពី ៩វិស័យ ដោយមានការអញ្ជើញចូលរួមបើកកម្មវិធីដោយ លោកប្រធាន អាត់ ធន់ និងតំណាងសហជីពបារាំង MS. Mathilde PANHALEUX។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...