លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ NTUC ដើម្បីពិនិត្យមើលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២១ ខេត្តសៀមរាប។
បន្ទាប់ពីបានពិភាក្សាគ្នាមក អង្គប្រជុំបានសំរេចជ្រើសរើស លោក អាត់ ធន់ ធ្វើជាប្រធានក្រុមប្រឹក្សាជាតិសហជីពប្រចាំកម្ពុជា និងលោក សំ សឿន ជាអនុប្រធាន ព្រមទាំងអនុម័តលើការងារអាទិភាពសម្រា់ប់ឆ្នាំ២០២១ ពាក់ព័ន្ធនឹងចំនុចមួយចំនួនដូចជា ការពង្រឹងជំនាញវិជ្ជាជីវៈ សុខភាព និងសុវត្ថិភាពការងារ ស្ថានភាពការងារក្រោយ Covid-19 កិច្ចស្ទនាសង្គម ការបង្កើនសមត្ថភាពស្រ្តី និងយុវជន ការកំណត់ប្រាក់ឈ្នួលក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់សិទ្ធិសហជីព សិទ្ធិការងារ លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិត ជាពិសេសកម្មករងាយរងគ្រោះ និងរៀបចំជំនួបត្រីភាគី ក្នុងវិស័យការងារ ទេសចរណ៍ សំណង់ និងកម្មករទេសន្តប្រវេស។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...