លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (CLC) និងសហការីបានចូលរួម និងធ្វើជាវាគ្មិនក្នុងវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមមូលបទ៖ «គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា» នៅសួនទឹកជគ់ស្វាយព្រៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
វេទិកានេះ រៀបចំឡើងដោយ អង្គការអុកស្វាមប្រចាំកម្ពុជា Oxfam in Cambodia ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់។
គោលបំណងនៃវេទិកានេះ គឺដើម្បីបង្កើនប្រសិទ្ធិភាពកិច្ចអន្តរាគមន៍នានា និងដើម្បីពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...