ដំណើរឆ្ពោះទៅរករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា

(ខេត្តព្រះសីហនុ) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានដឹកនំាសមាជិកសហជីពតំណាងកម្មករនិយោជិកចូលរួម និងលោកបានចូលរួមជាវាគ្មិនពិភាក្សាតុមូលលើការអនុវត្តរបបសន្តិសុខសង្គមក្នុងវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិកក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅរករបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។
វេទិកានេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីមន្ទីរសុខាភិបាល អង្គការសង្គមស៊ីវិល និងតំណាងសហជីព ក្រោមការសម្របសម្រួលរបស់អង្គការអុកស្វាមកម្ពុជា។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish