កម្មកររោងចក្រ​កាត់ដេរ​កម្ពុជា​ទទួលរងផលប៉ះពាល់ពី​បម្រែបម្រួល​អាកាសធាតុ

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានប្រាប់ ខេមបូចា ថា បម្រែបម្រួលអាកាសធាតុ​មាន​ផលប៉ះពាល់ខ្លាំក្លា​មក​លើ​កម្មករកម្មការិនីរោងចក្រ​កាត់។ នៅឆ្នាំ២០១៩ កម្មករប្រហែល ១២០០នាក់​បានដួលសន្លប់ ដោយសារតែអាកាសធាតុក្ដៅ ព្រមទាំងហេតុផលផ្សេងទៀត ដូចជា ក្លិនគីមី​នៅក្នុងរោងចក្រជាដើម ។

លោកបាននិយាយថា៖ «នៅខាងក្រៅ សីតុណ្ហភាពប្រហែលពី ៣៥ ទៅ ៣៦អង្សាសេ ប៉ុន្តែ នៅក្នុង​រោងចក្រ​វិញ ជិត ៤០អង្សា​សេ ។ កម្មករ​ដួលសន្លប់​ដោយសារវាក្ដៅខ្លាំងពេក​ ហើយ​បរិយាកាស​​[នៅក្នុងរោងចក្រ]មិនល្អ ដោយ​កាត់ផ្ដាច់​អុកស៊ីសែន» ។

លោកបានបន្តថា នៅរោងចក្រ​ខ្លះ ពួកគេមានឧបករណ៍គ្រប់គ្រាន់​ ចំណែក​រោងចក្រ​ខ្លះទៀត​ពុំមាន​ឧបករណ៍គ្រប់គ្រាន់ទេ ។ ប៉ុន្តែ សូម្បីតែនៅក្នុងរោងចក្រដែលមានឧបករណ៍គ្រប់គ្រាន់ក្ដី នៅពេលដែលសីតុណ្ហភាពក្ដៅខ្លាំង ក៏នៅតែមិនអាចទ្រាំ​ទ្រ​នឹងកម្ដៅបាន ដោយ​បង្ខំ​ឱ្យ​កម្មករ​កម្មការិនីត្រូវធ្វើការងារ​ស្ថិតក្រោម​លក្ខខណ្ឌ​គ្មានផាសុកភាព ។

អានបន្ថែម៖​ https://khmer.cambojanews.com/cambodian-garment-workers-suffer-effects-of-climate-change/

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish