អបអរសាទរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣៩ ឆ្នាំ២០២៥

សហភាពការងារកម្ពុជា (CLC) បានប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១៣៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ចូលរួមសហជីព សមាគម ដើម្បីលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម” រួមគ្នាជាមួយ សហព័ន្ធ សហជីព និងសមាគម កម្មករនិយោជិតគ្រប់វិស័យ ក៏ដូចជាមានការចូលរួមពីសហជីពដៃគូ តំណាងក្រសួងការងារ តំណាងអង្គការជាតិ អន្តរជាតិ ប្រមាណជា ២០០០នាក់ ដោយមានការហែរក្បួនលើកបដា និងបង្ហោះប៉ោងប៉ោងរួមគ្នា នៅបរិវេណកោះនរា រាជធានីភ្នំពេញ។
សិទ្ធិកម្មករនិយោជិត និងការការពារសង្គម គឺជាមូលដ្ឋានគ្រឹះក្នុងការធានានូវការងារប្រកបដោយសេចក្តីថ្លៃថ្នូរ សន្តិសុខសេដ្ឋកិច្ច និងយុត្តិធម៌សង្គម។ នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលច្បាប់ការងារមានដើម្បីការពារកម្មករ មនុស្សជាច្រើននៅតែប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដូចជាប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសន្តិសុខសង្គម។ បញ្ហានេះធ្ងន់ធ្ងរជាពិសេសចំពោះកម្មករកាត់ដេរ កម្មករសំណង់ កម្មករក្រៅប្រព័ន្ធ និងកម្មករក្នុងវិស័យកសិកម្ម។
ក្នុងនោះផងដែរ ប្រព័ន្ធគាំពារសង្គម រួមទាំងការធានារ៉ាប់រងសុខភាព សំណងរបួសនៅកន្លែងធ្វើការ អត្ថប្រយោជន៍មាតុភាព និងប្រាក់សោធននិវត្តន៍ មានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់កម្មករ។
ទោះយ៉ាងណាក៏ដោយ ការចូលប្រើប្រាស់នៅមានកម្រិត ជាពិសេសសម្រាប់កម្មករក្រៅប្រព័ន្ធ ដែលភាគច្រើននៃកម្លាំងការងាររបស់កម្ពុជា។ ការធានាបាននូវការការពារសង្គមដ៏ទូលំទូលាយ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច និងការធានាអនាគតរបស់កម្មករ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish