កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា (CLC) តំណាងស្ថានទូតអូស្ត្រាលី និងអង្គការ ILO ប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាជាមួយបុគ្គលិកសហភាពការងារកម្ពុជានៅ មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តព្រៃវែង (MRC-PV) ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីការអនុវត្តគម្រោង។
បន្ថែមពីនេះ ភាគីពាក់ព័ន្ធបានជួបជាមួយសហគមន៍គោលដៅ និងអាជ្ញាធរមូលដ្ឋានដើម្បីឈ្វេងយល់អំពីភាពប្រសព្វគ្នារវាងចំណាកស្រុក ការជួញដូរមនុស្ស ការងារដោយបង្ខំ និងប្រធានបទពាក់ព័ន្ធផ្សេងទៀតពីការធ្វើចំណាកស្រុកពីកម្ពុជាទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ហើយថាតើមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តព្រៃវែង (MRC-PV) ដោះស្រាយបញ្ហាទាំងនេះដោយរបៀបណានៅថ្នាក់មូលដ្ឋាន។
គោលបំណងនៃការទស្សនកិច្ចសិក្សានេះ គឺ៖
១.ដើម្បីឱ្យតំណាងស្ថានទូតអូស្ត្រាលីបានជួប និងជជែកជាមួយនឹងអ្នកទទួលផលដោយផ្ទាល់ពីការអនុវត្តគម្រោង សង្កេតបរិយាកាសសហគមន៍របស់ពួកគេ ស្ដាប់រឿងរ៉ាវនៃការចំណាកស្រុក ព្រមទាំងសង្កេត និងសាកសួរអំពីរបៀបដែលសហគមន៍បានចូលរួម ឬទទួលបានអត្ថប្រយោជន៍ពីការគាំទ្រពី ILO TRIANGLE។
២.គូសបញ្ជាក់អំពីការកោតសរសើររបស់តំណាងស្ថានទូត ចំពោះការខិតខំប្រឹងប្រែងរបស់សហភាពការងារកម្ពុជា (CLC) នៅក្នុងការប្រឹងប្រែងផ្ដល់សេវាកម្មដើម្បីបំពេញតម្រូវការពលករចំណាកស្រុកដោយផ្ដល់ព័ត៌មានដែលទុកចិត្តបាន ផ្ដល់ប្រឹក្សាផ្នែកទេសន្ដរប្រវេសក៏ការងារ និងជំនួយផ្នែកច្បាប់។
៣.ទស្សនកិច្ចសិក្សានេះ នឹងបង្ហាញផងដែរនូវការអន្តរាគមន៍ជាច្រើនដោយសហជីព ដើម្បីជួយគាំទ្រពលករចំណាកស្រុកដែលចាកចេញពី និងត្រឡប់មកខេត្តព្រៃវែង។
ម្យ៉ាងវិញទៀត ដំណើរកិច្ចសិក្សានេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ខេត្តព្រៃវែង ដែលអនុវត្តសកម្មភាពគម្រោងដោយសហភាពការងារកម្ពុជា (CLC)៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...