ថ្នាក់ដឹកនាំ CLC និងសហការីបានទទួលស្វាគមន៍គណៈប្រតិភូនៃប្រទេសគីរីបាទីក្នុងខេត្តព្រៃវែង

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិកសហភាពការងារកម្ពុជា CLC-MRC-PV បានរៀបចំទទួលស្វាគមន៍ដំណើរទស្សៈកិច្ចសិក្សារបស់គណៈប្រតិភូនៃប្រទេសគីរីបាទី (Kiribati) តាមរយៈការសម្របសម្រួលពីតំណាងអង្គការអន្តរជាតិខាងការងារ ILO Cambodia មកទទួលការចែករំលែកបទពិសោធ៍ការងារពីមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រទេសន៍ខេត្តព្រៃវែង។

បន្ថែមពីនេះ គណៈប្រតិភូបានធ្វើដំណើរទៅជួប និងសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ដែលធ្លាប់បានចំណាកស្រុកទៅធ្វើការនៅបរទេស និងក្រុមគ្រួសាររបស់ពួកគេដែលស្ថិតនៅ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានអ្នកចូលរួមសរុបចំនួន ប្រមាណ២៦នាក់ ស្រី១៧នាក់។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish