កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលធ្វើជាវាគ្មិនក្នុងវេទិកាតុមូលទី៣ «យន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធសន្ដិសុខសង្គម និងការលើកកម្ពស់ការចុះបញ្ជីការ និងបង់ភាគទានជូនកម្មករនិយោជិត» នៃវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា សណ្ឋាគារសាន់ & មូន រីវើសាយ។
វេទិកានេះ រៀបចំឡើងដោយ អង្គការអុកស្វាមប្រចាំកម្ពុជា Oxfam in Cambodia ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់ ដែលមកក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវីល ថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ។
រូបភាព៖ អុកស្វាម & ប.ស.ស
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...