ប្រធាន CLC អញ្ជើញចូលរួមកិច្ចពិភាក្សាពហុភាគីស្ដីពី កាលានុវត្តភាពទីផ្សារការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការ

កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាពហុភាគីស្ដីពី «កាលានុវត្តភាពទីផ្សារការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់បុគ្គលិកនិយោជិតក្នុងវិស័យកសិ-ស្បៀងអាហារ» នៅឌឹដេសខ៍ ខូវើកឃីង ស្ពេស ឯ.ក ដែលសហការរៀបចំដោយយុវជនស្ម័គ្រចិត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន Youth Resource Development Program (YRDP) Cambodia។

គោលបំណងនៃកិច្ចពិភ្សាពហុភាគីនេះ គឺដើម្បីផ្ដល់ឱកាសដល់យុវជនបានពិភាក្សាជជែកដេញដោលស្ដីពីព័ត៌មានទាក់ទងទីផ្សារការងារ សិទ្ធិការងារជាមូលដ្ឋាន និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ រួចផុតពីការរំលោភសិទ្ធិ និងលើកកម្ពស់ការថែទាំសុខមាលភាពនៅកន្លែងធ្វើការ។

កិច្ចពិភាក្សានេះ មានអ្នកចូលរួមជាយុវជនចំនួន ១០០ នាក់ (៧០%ជាស្ត្រី) អ្នកធ្វើការក្រៅម៉ោង ពេញម៉ោង អ្នកផ្ដល់សេវាកម្ម អ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន និងសមាជិកក្រុមយុវជនដែលធ្វើការក្នុងវិស័យកសិ-ស្បៀងអាហារ។

 

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish