សហភាពការងារកម្ពុជា (CLC) បានសហការជាមួយនឹងសហព័ន្ធសហជីព សមាគម និងអង្គការដៃគូ ដើម្បីប្រារព្ធខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ (រាជធានីភ្នំពេញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសហភាពសហជីព សហព័ន្ធសហជីព សហជីព សមាគម និងអង្គការដៃគូ សរុបអ្នកចូលរួមប្រហែល ជាង ២,០០០ នាក់។
គោលបំណងនៃការប្រារព្ធទិវានេះ គឺ៖
– ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិដែលត្រូវបានអង្គការសហប្រជាជាតិសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងពិភពរួមទាំងប្រទេសកម្ពុជាផងដែរ។
-ដើម្បីផ្តល់ឱកាសដល់សហព័ន្ធសហជីព សមាគម និងកម្មករ ដែលចង់សម្តែងមតិ និងលើកឡើងពីសំណូមពរលើប្រព័ន្ធកិច្ចគាំពារសង្គម សិទ្ធិការងារ និងតម្រូវការក្នុងវិស័យការងារ។
-ដើម្បីបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមានសិទ្ធិសម្រេចចិត្តឱ្យគិតគូរដល់តម្រូវការប្រព័ន្ធគាំរពារសង្គម និងសិទ្ធិកម្មករ។
សហភាពការងារកម្ពុជា តែងតែចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាល និងភាគីនិយោជក រួមទាំងអង្គការដៃគូនានាដើម្បីជំរុញលើកកម្ពស់កិច្ចសន្ទនាសង្គម និងទំនាក់ ទំនងវិជ្ជាជីវៈ ក្នុងការឈានទៅរកការលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងប្រទេសកម្ពុជា។ មានតែការទំនាក់ទំនងវិជ្ជាជីវៈល្អទេ ដែលអាចឈានទៅរកការចរចាដ៏ស្មោះត្រង់៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...