សហភាពការងារកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសហភាព សហព័ន្ធ និងសមាគម ស្តីពី យុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែមីន ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគម និងសហព័ន្ធក្នុង ១០ វិស័យ ដែលស្ថិតក្រោមឆ័ត្រសហភាពការងារកម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺ ពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់សហភាព សហព័ន្ធ និងសមាគម ដើម្បីកំណត់នូវលទ្ធផលរំពឹងទុកលើការចងក្រងសកម្មភាព ការពង្រឹងការដោះស្រាយវិវាទ និងយុទ្ធនាការផ្សេងៗ ដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០២៥ខាងមុខ។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានធ្វើបទបង្ហាញអំពី ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងផ្នត់គំនិតថ្មី ដើម្បីជំរុញដំណើរការនានា ដោយផ្អែកលើ សុចរិតភាព តម្លាភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់ថវិការ និងធានាបាននូវលទ្ធផលជាក់ស្តែងសម្រាប់សមាជិក។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...