កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សហភាពការងារកម្ពុជា (CLC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «របបសន្តិសុខសង្គម និងមាតុភាព» នៅទីក្រុងភ្នំពេញ ដោយមានការគាំទ្រពី WSM, INSP!R, និង BELGIUM។
គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បី៖
✅ផ្តល់ចំណេះដឹងពី របបសន្តិសុខសង្គម និងបទប្បញ្ញត្តិពាក់ព័ន្ធទៅដល់ក្រុមគោលដៅ
✅ចង់ឃើញអ្នកចូលរួមមានសមត្ថភាពក្នុងការចែករំលែកការយល់ដឹងរបស់ខ្លួនទៅដល់ក្រុមការងារ សហគមន៍ និងអ្នកពាក់ព័ន្ធ
✅ចូលរួមលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយសម្រាប់ទាំងអស់គ្នា។
សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ៤០ នាក់ ដែលជាថ្នាក់ដឹកនាំ សកម្មជន សមាជិកនៃសហភាព សហព័ន្ធ និងសមាគមចម្រុះវិស័យរបស់សហភាពការងារកម្ពុជា (CLC)៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...