ថ្ងៃទី26 ខែកុម្ភៈ ឆ្នំា2024 លោកប្រធាន អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនរោកចក្រកាត់ដេរ ដើម្បីឈ្វេងយល់អំពីស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិកដំណើរការផលិតកម្មរបស់កម្មករ និងបានពិភាក្សាជាមួយតំណាងនិយោជក ដើម្បីបង្កើនទំនាក់ទំនងវិជ្ជាជីវៈ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកបានចែករំលែកស្ថានភាពអភិវឌ្ឍន៍ចុងក្រោយក្នុងវិស័យការងារ ស្ថានភាពសង្គម និងបានទទួលយកនូវសំណូមពរ ក៏ដូចជាសំណើរផ្សេងៗ ដើម្បីជួយដល់កម្មករនៅថ្ងៃអនាគត។
ក្នុងសកម្មភាពនេះផងដែរមានការស្វាគមន៍ ពីតំណាងនិយោជក សហជីព និងកម្មករ យ៉ាងកក់ក្ដៅ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...