លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនារួមលើកទី៤ ស្ដីពីអន្តោប្រវេសន៍តាមរយៈការងាររវាងក្រុមប្រឹក្សាសហជីពអាស៊ាន និងសហព័ន្ធនិយោជកអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
កិច្ចសន្ទនារួមនេះ ត្រូវបានធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងទីផ្សារការងារ និងលក្ខខណ្ឌការងារ ដើម្បីលើកម្ពស់ និងពង្រីកវិសាលភាពនៃការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេសជាសមាជិកអាស៊ាន។
កិច្ចសន្ទនារួមលើកទី៤នេះ សហការរៀបចំដោយ Australian Aid, Canada (Labour Funding), the ASEAN Trade Union Council, the ASEAN Confederation of Employers និង International Labour Organization។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...