ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងពិធីផ្ទេរតួនាទីលេខាធិការដ្ឋាន ITUC-CC សម្រាប់ឆ្នាំ២០២៤ ជូនលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា សម្រាប់បន្តដឹកនាំការងារបច្ចេកទេសប្រចាំថ្ងៃ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ សេរីភាព លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍នានាជូនកម្មករនិយោជិតកម្ពុជា។
កិច្ចប្រជុំនៃការសហការរវាង ITUC-CC និង ITUC-AP បានធ្វើបទបង្ហាញពីរបាយការណ៍រីកចម្រើន និងស្ថានភាពការងារនាពេលបច្ចុប្បន្ន ដល់ថ្នាក់ដឹកនាំ និងតំណាងមកពីសហភាព CLC, CCU, CCTU និងតំណាងសហជីពអន្តរជាតិ ITUC នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
គូសបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ដោយការរួមបញ្ជូលគ្នាដោយសហភាពធំៗចំនួន៣នៅកម្ពុជា រួមមាន សហភាពការងារកម្ពុជា (CLC) , សហភាពសហជីពជាតិកម្ពុជា (CCU) និង សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...