សហភាពការងារកម្ពុជាសហការជាមួយសហព័ន្ធសហជីព សមាគម និងអង្គការដៃគូ ប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៤

សហភាពការងារកម្ពុជា (CLC) បានសហការជាមួយនឹងសហព័ន្ធសហជីព សមាគម និងអង្គការដៃគូ ដើម្បីប្រារព្ធទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកម្មករស្ត្រីក្នុងវិស័យការងារ» នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។​ ទិវានេះមានអ្នកចូលរួមជាង​១២០នាក់ (ស្រ្តី៨០%) ដែលមកពី សហភាពសហជីព សហព័ន្ធសហជីព សហជីព សមាគម និងអង្គការដៃគូ ។
គោលបំណងនៃការប្រារព្ធទិវានេះ គឺ៖
– ផ្តល់ឱកាសដល់កម្មករនិយោជិតចូលរួមអបអរសាទរទិវាអន្តរជាតិនារី​ ០៨​ មីនា
– លើកកម្ពស់ការយល់ដឹងដល់អ្នកចូលរួមអំពីប្រវត្តិនៃការតស៊ូរបស់វីរៈនារីក្នុងបុព្វហេតុសិទ្ធិសេរីភាពរបស់នារី ។
– បច្ចុប្បន្នភាពនៃការគោរពសិទ្ធិ​ និងលក្ខខណ្ឌការងារសម្រាប់នារីនៅកន្លែងការងារ ។
សហភាពការងារកម្ពុជា តែងតែចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាល និងភាគីនិយោជក រួមទាំងអង្គការដៃគូនានាដើម្បីជំរុញលើកកម្ពស់កិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងការឈានទៅរកការលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងប្រទេសកម្ពុជា។ មានតែការទំនាក់ទំនងវិជ្ជាជីវៈល្អទេ ដែលអាចឈានទៅរកការចរចាដ៏ស្មោះត្រង់៕

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish