កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិល សមាគម តំណាងកម្មករនិយោជិត កម្មករនិយោជិត និងប្រជាពលរដ្ឋ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមមូលបទ “សេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៍សម្រាប់ពលរដ្ឋគ្រប់រូប” ធ្វើនៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១.ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈអំពីសេចក្តីប្រកាសសិទ្ធិមនុស្សអន្តរជាតិ ដែលជាឧបករណ៍នៃការអនុវត្ត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២. ជំរុញអោយមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌
៣. បង្កើនការយល់ដឹងអំពីភាពយុត្តិធម៌ ដែលមានការជះឥទ្ធិពលដល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមសង្គមសុីវិល
៤. ពង្រីកសកម្មភាពរបស់អង្គការ សង្គមសង្គមសុីវិល តាមរយៈភាពសកម្មភាពជាងមុន៖ ដូចជាការហែក្បួន និងការជួបប្រជុំជាសាធារណៈ។
កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ ៣០០០ នាក់ ដោយមានតំណាងអង្គការសង្គមស៊ីវិល សមាគម សហព័ន្ធសហជីពតំណាងកម្មករនិយោជិត ព្រះសង្ឃ កម្មករនិយោជិត ប្រជាពលរដ្ឋ និងមានវត្តមានរបស់លោក Patrick Murphy អគ្គរដ្ឋទួត សហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...