កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងលោក ពេញ សេងហាក់ មន្ត្រីសម្របសម្រួលគម្រោង FIRST របស់ CLC Cambodia បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំំងស្ដីពី «ការអនុវត្តគម្រោង FIRST រយៈពេល ៣ ឆ្នាំ» នៅខេត្តកំពត។
គោលបំណងនៃសិក្ខាសាលានេះ៖
១.ដើម្បីកោតសរសើរអំពីកិច្ចខិតខំរួមគ្នានៅក្នុងការអនុវត្តគម្រោង EU-FIRST រយៈពេល ៣ ឆ្នាំ (ខែមករា ឆ្នាំ២០២១-ខែមករា ២០២៤)។
២.ដើម្បីប្រមូល និងចងក្រងនូវសមិទ្ធិផលសំខាន់ៗ កត្តាជំរុញផ្សេងៗ និងមេរៀនដែលបានពីការអនុវត្តគម្រោង។
៣.ដើម្បីរៀបចំបិទគម្រោងឱ្យបានត្រឹមត្រូវ។
សិក្ខាសាលានេះ រៀបចំដោយអង្គការ Oxfam in Cambodia ដោយមានការគាំទ្រថវិកាពីសភាពអឺរ៉ុប ហើយមានអ្នកចូលរួមចំនួន ២៨ នាក់ដែលមកពីអង្គការអុកស្វាម និងដៃគូសហការទាំង ១១ ស្ថាប័ន។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...