កិច្ចសន្ទនាការងារស្ដីពី «ធុរកិច្ច និងសិទ្ធិមនុស្ស» ដើម្បីជំរុញឲ្យមាន ការការពារ ការគោរព និងដំណោះស្រាយ

កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការ ILO ក្រោមការគាំទ្រថវិកាដោយរាជរដ្ឋាភិបាលប្រទេសជប៉ុនបានរៀបចំកិច្ចសន្ទនាការងារស្ដីពី «ធុរកិច្ច និងសិទ្ធិមនុស្ស» ដើម្បីជំរុញឲ្យមាន ការការពារ ការគោរព និងដំណោះស្រាយ ដែលជាគោលការណែនាំរបស់អង្គការសហប្រជាជាតិ ដោយមានការចូលរួមពីតំណាងអង្គការ ILO ប្រចាំប្រទេសស្វីស ប្រទេសជប៉ុន ប្រទេសថៃ ប្រធានសហជីពមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន តំណាង ATUC និងតំណាង JTUC-RENGO នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់បន្ថែមស្ដីពីគោលការណ៌ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស លើកឡើងអំពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យការងារតាមប្រទេសនីមួយៗ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងគោលបំណងដើម្បីជំរុញនិយោជក និងរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សនៅក្នុងពិភពការងារ។
តំណាងសហព័ន្ធសហជីពជប៉ុន JTUC-RENGO បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជប៉ុន និង សហជីព នៅក្នុងរៀបចំគោលការណ៍ណែនាំស្ដីពី «ធុរកិច្ច និងសិទ្ធិមនុស្ស» សម្រាប់ដាក់ឱ្យប្រើប្រាស់នៅក្នុងវិស័យការងារប្រទេសជប៉ុនផងដែរ។

ថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងអំពីស្ថានភាពទូទៅនៃធុរៈ និងសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ លោកក៏បានមានប្រសាសន៍អំពី សកម្មភាពស្នូល ដែលសហភាព និងសមាគមសហព័ន្ធសហជីពក្រោមឆត្ររបស់ CLC បាននិងកំពុងតែអនុវត្ត និងរួមចំណែកដើម្បីដោះស្រាយបញ្ហាផ្សេងនៅក្នុងវិស័យការងារជាមួយនឹងនិយោជក សហជីពតំណាងនិយោជក និងរាជរដ្ឋាភិបាលផងដែរ។

លោកមានប្រសាសន៍ថា «ការដោះស្រាយបញ្ហានៅក្នុងវិស័យការងារនៅកម្ពុជា គឺជាលក្ខណៈទ្វេភាគី និងភាគី ដោយផ្អែកទៅលើបញ្ហាជាក់ស្ដែង»។

បន្ថែមពីនេះ លោកក៏បានឆ្លើយតបនឹងសំណួរផ្សេងៗរបស់អ្នកចូលរួមផ្សេងទៀត អំពីយន្តការនៅក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុនសាជីវកម្មពហុជាតិ។ លោកបន្តថា ប្រសិនបើមានវិវាទការងារណាមួយពាក់ព័ន្ធនឹងក្រុមហ៊ុនសាជីវកម្មពហុជាតិ ការដោះស្រាយគឺចាប់ផ្ដើមថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា គោលការណ៍ណែនាំស្ដីពី «ធុរកិច្ច និងសិទ្ធិមនុស្ស» របស់អង្កកាសហប្រជាជាតិដែលត្រូវបានអនុម័តនៅឆ្នាំ២០១១។ ហើយគោលការណ៌នេះមាន ៣ ចំណុចសំខាន់ៗគឺ ការការពារ ការគោរព និងដំណោះស្រាយ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish