ក្រុមអង្គការសង្គមស៊ីវិល សហភាព សហជីព សហគមន៍ និងសមាគម ដែលធ្វើការរួមគ្នាលើគម្រោងគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដែលមានឈ្មោះថា (SP4ALL) សរុបជាង ២០អង្គភាព បានជួបប្រជុំគ្នាបង្ហាញពីសមិទ្ធិផលលើការជំរុញឲ្យមានការវិវឌ្ឍន៍នៃកិច្ចគាំពារសង្គម កាលពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ ខេត្តកំពត ដើម្បីលើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនោះផងដែរ លោក អាត់ ធន់ ប្រធានសហភាពការងារ (CLC) បានមានប្រសាសន៍ថា ក្រុមសហជីពបានធ្វើការងារជាច្រើនទាំងថ្នាក់គោលនយោបាយ និងបច្ចេកទេស ជាមួយក្រសួងការងារ អង្គការ ILO និង អង្គការ OXFAM។
ក្នុងនាមលោកជាភាគីតំណាងឲ្យកម្មករនិយោជិត នៅក្នុងក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) លោកបានជជែក និងតស៊ូមតិ លើដំណើរការអំពីកិច្ចគាំពារសង្គម ដូចជាការចែងច្បាប់ ការពង្រឹង និងពង្រីកសេវា ប.ស.ស រួមទាំងបានដាក់សំណើជាច្រើនទៅក្រសួងពាក់ព័ន្ធ សម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់គ្នា។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...