ការជួបជុំជាមួយសហជីពមូលដ្ឋាននៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ

កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងសមាជិកសហជីពមូលដ្ឋាន ដែលជាសមាជិករបស់សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF) ក្រោមឆត្ររបស់សហភាពការងារកម្ពុជា នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ។

នៅក្នុងពិធីជួបជុំនេះ លោក អាត់ ធន់ បានចែករំលែកព័ត៌មានខ្លះៗរបស់សហភាពការងារកម្ពុជា ដូចជាកិច្ចការងារសំខាន់ ៣ យ៉ាងរបស់ CLC គឺការបណ្ដុះបណ្ដាល ការចងក្រង និងការដោះស្រាយវិវាទ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីការសហការរបស់ CLC ជាមួយនឹងដៃគូពាក់ព័ន្ធផ្សេងទៀតទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធកម្មករ និងលក្ខខណ្ឌការងារល្អប្រសើរ។

ក្រៅពីនេះ ដើម្បីឆ្លើយតបនឹងការស្នើសុំឱ្យលោកជួយពន្យល់អំពី របបសន្ដិខសុខសង្គម លោកក៏បង្ហាញអំពីរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព របបប្រាក់សោធន និងរបបនិកម្មភាព ដែលផ្តោតលើលក្ខខណ្ឌ និងអត្ថប្រយោជន៍នៃរបបទាំងអស់នេះ។

ម្យ៉ាងវិញទៀត លោកក៏បានផ្ដល់ជាមធ្យោបាយ ឬនីតិវិធីខ្លះៗ ដើម្បីឆ្លើយតបទៅនឹងការបំពានលើលក្ខខណ្ឌការ និងការប្រើប្រាស់បណ្ណ ប.ស.ស.។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish