កម្មវិធីជួបជុំជាមួយនឹងម្ចាស់ជំនួយគម្រោង WSM ជាមួយនឹងសហជីពមូលដ្ឋាន ៤ វិស័យ

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកស្រី ម៉េង ណាវី អ្នកសម្រសម្រួលគម្រោង WSM របស់សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំរវាងលោក Kifli Meirhaq មន្ត្រីសម្របសម្រួលគម្រោង WSM (We Social Movements) ប្រចាំប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងហ៊្វីលីពីន ជាមួយនិងតំណាងសហព័ន្ធសហជីពមូលដ្ឋានទាំង ៤ វិស័យរួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF) និងសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)។

នៅក្នុងពិធីជួបជុំនេះ លោក Kifli Meirhaq បានផ្ដល់ឱកាសដល់សិក្ខាកាមចែករំលែកអំពីការយល់ដឹង បទពិសោធ និងសំណូមពរផ្សេងៗ ទាក់ទងនឹងលទ្ធផលនៃការអនុវត្តគម្រោង WSM កន្លងមក ដែលផ្តោតលើប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish