លោក អាត់ ធន់ អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយផ្នែកច្បាប់

ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលការងារ ជាមួយប្រធានសមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD) និងសមាជិក ក្នុងខេត្តព្រៃវែង ដើម្បីប្រមូលព័ត៌មានស្តីពីបញ្ហាប្រឈមរបស់កសិករ ក្នុងការពង្រឹងចំណេះដឹងច្បាប់ និងផ្សព្វផ្សាយអំពីកិច្ចគាំពារសង្គម របស់ប្រជាពលរដ្ឋ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish