កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានធ្វើបទបង្ហាញអំពី ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ដល់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ប្រមាណ ៤០ នាក់ នៅសណ្ឋាគារ អង្គរផារ៉ាឌី ខេត្តសៀមរាប។
លោកបានមានប្រសាសន៍ទាក់ទងនឹង អត្ថប្រយោជន៍ផ្សេងៗនៃប្រព័ន្ធគាំពារសង្គម តាមរយៈចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងគ្រួសារក្រីក្រដែលទទួលបានប័ណ្ណសមធម៌។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...