លោក អាត់ ធន់ បានថ្លែងបន្តថា ក្រុមកម្មករ និងសហជីពចង់បង្ហាញសារពីការងារសំខាន់ៗជូនទៅដល់មតិជាតិ និងអន្តរជាតិ ហើយក៏ជាការបង្ហាញសារទៅដល់កម្មករខ្លួនឯង ឱ្យពួកគាត់មានការយល់ដឹងហើយពួកគាត់នឹងធ្វើការផ្សព្វផ្សាយបន្តចំពោះថ្ងៃទី ១ ឧសភានេះ គឺជាថ្ងៃដែលសំខាន់សម្រាប់កម្មករគ្រប់វិស័យ។
លោក អាត់ ធន់ បានបញ្ជាក់ថា៖ «យើងចង់ឱ្យរាជរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលជូនកម្មករក្នុងវិស័យកាត់ដេរទាំងអស់ឱ្យបាន ២៥០ ដុល្លារ ១ ខែ និងស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ប្រាក់ឈ្នួល គោលជូនកម្មករដូចជាវិស័យកសិកម្មវិស័យដឹកជញ្ជូន វិស័យសំណង់ និងវិស័យទេសចរណ៍ ឱ្យទទួលបានប្រាក់ឈ្នួលដូចកម្មករវិស័យកាត់ដេរដែរ»។
ក្រៅពីការដំឡើងប្រាក់ឈ្នួល និងការកំណត់ប្រាក់ឈ្នួលហើយ លោកអាត់ ធន់ លើកឡើងថា កម្មករក៏ស្នើឱ្យមានការបញ្ចុះតម្លៃប្រេងសាំង ព្រមទាំងតម្លៃជីកសិកម្ម និងតម្លៃការប្រាក់ធនាគារផងដែរ ដើម្បីឱ្យកម្មករដែលមានជីវភាពក្រីក្រពួកគាត់អាចមានលទ្ធភាពដោះស្រាយបញ្ហាជីវភាពបានផងដែរ៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...