កិច្ចប្រជុំបណ្តាញសិទ្ធិពលករនេសាទ និងកែច្នៃអាហារសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក អាត់ ធន់ ប្រធានសហភាពការងារ បានចូលរួមកិច្ចប្រជុំបណ្តាញសិទ្ធិពលករនេសាទ និងកែច្នៃអាហារសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍របស់អង្គការអន្តរជាតិខាងការងារ នៅការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ក្រុងភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
១.ចែករំលែកបច្ចុប្បន្នភាព និងវឌ្ឍនភាពបរិបទនៃសកម្មភាពដែលពាក់ព័ន្ធពលករចំណាកស្រុកទាំងបុរស​ និងស្ដ្រីនៅក្នុងវិស័យនេសាទ និង កែច្នៃអាហារសមុទ្រ។

២.ពង្រីកការសហការបន្ថែមជាមួយអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាល និយោជក​ និងស្ថាប័នតំណាងកម្មករនិយោជិតលើការផ្ដល់ជំនួយ និងព័ត៌មានដល់ពលករចំណាកស្រុកក្នុងវិស័យនេសាទ និង កែច្នៃអាហារសមុទ្រ។

៣.កំណត់តំបន់គោលដៅសម្រាប់សកម្មភាពរួមលើការពង្រីកការធ្វើចំណាកស្រុកដោយសុវត្ថិភាព​ និងការការសមរម្យសម្រាប់ពលករចំណាកស្រុកនៅក្នុងវិស័យនេសាទ និង កែច្នៃអាហារសមុទ្រ ដូចជាការបង្កើត MOU លើវិស័យជាក់លាក់ ការពង្រឹងយន្តការបណ្តឹង ការបង្កើតសម្ភារៈ IEC និងការផ្ដល់សច្ចាប័នលើការងារក្នុងអនុសញ្ញានេសាទឆ្នាំ 2007 (លេខ 188) និងពិធីសារឆ្នាំ 2014 នៃអនុសញ្ញាពលកម្មដោយបង្ខំ (លេខ 29)។

សមាសភាពអ្នកចូលរួមមានដូចជា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT), EU, IOM, ILO, CLC, LSCW, ADHOC, ACRA, NACC, WI and CENTRAL។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish