សាលារាជធានីភ្នំពេញ អនុញ្ញាត្តឲ្យ CLC ដង្ហែរក្បួន និងប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ឧសភា ២០២៣

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា (CLC) លោកប្រធាន អាត់ ធន់ និងសហព័ន្ធសហជីព និងសមាគម តំណាងឲ្យវិស័យការងារ បានអញ្ជើញជួបប្រជុំជាមួយសាលារាជធានីភ្នំពេញ ពិភាក្សាអំពីការរៀបចំប្រារព្វទិវា ០១ឧសភា ខួបលើកទី១៣៧ ឆ្នាំ២០២៣ ។

បន្ទាប់ពីកិច្ចប្រជុំយ៉ាងស្វិតស្វាញរយះពេលជិត ៣ម៉ោង សលារាជធានីភ្នំពេញ និងសហជីព បានសម្រេចអនុញ្ញាតឲ្យប្រារព្វទិវានៅបរិវេណសួនច្បារអភិវឌ្ឍន៍ (CDC) និងដង្ហែរក្បួន នៅខាងកើតវត្តភ្នំ រាជធានីភ្នំពេញ។
សហភាពការងារកម្ពុជា រួមជាមួយតំណាងសហព័ន្ធសមាគម និងអង្គការសង្គមស៉ីវិលនានា នឹងថ្លែងសារអំពីស្ថានភាពការងារ និងដាក់ញ្ញត្តិ ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មករនាពេលបច្ចុប្បន្ន។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish