កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សហភាពការការកម្ពុជា (CLC Cambodia) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្ដីពី «ការបូកសរុបវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ របស់សហភាពការងារកម្ពុជា» នៅខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះដែរ មានការអញ្ជើញចូលរួមពីលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា អ្នកស្រី ហេង ចិន្តា អនុប្រធាន CLC លោក ម៉ម រិទ្ធី អនុប្រធានទិ២ និងកញ្ញា ផេង សាន់ដេ អគ្គហេរញ្ញិក និងបុគ្គលិកទាំងការិយាល័យកណ្ដាល និងតាមខេត្ត។
ក្រៅពីការលើកការឡើងនូវលទ្ធផលការងារ និងបញ្ហាប្រឈមៗផ្សេងៗ ប្រធានការិយាល័យមួយៗ និងតាមខេត្តនីមួយៗ ក៏បានលើកឡើងពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២៤។
ថ្នាក់ដឹកនាំទាំង ៤ រូបក៏បានចែកប័ណ្ណសរសើរជូនដល់បុគ្កលិកឆ្នើម និងធ្វើការងារបានល្អផងដែរក្នុងរយៈពេលមួយឆ្នាំនេះ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...