ការបង្កើនកិច្ចសន្ទនាសង្គមក្នុងវិស័យការងារ

នៅប្រទេសកម្ពុជាសំវាទសង្គមនាពេលបច្ចុប្បន្ន នៅតែជាបញ្ហានៅឡើយ ព្រោះជាគោលការណ៍ ដើម្បីឱ្យមានសំវាទសង្គមភាគីទាំងបី ត្រូវតែមានសមត្ថភាព និងស្មើភាពគ្នា នៅក្នុងគណៈកម្មការផ្សេងៗទាំងទ្វេភាគី និងត្រីភាគី។ តាមនិយមន័យទូទៅនៃសំវាទសង្គម មានន័យថា ជាប្រភេទនៃការចរចា ការពិគ្រោះយោបល់ ឬការផ្លាស់ប្តូរព័ត៌មានរវាងតំណាងរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត លើបញ្ហាផលប្រយោជន៍រួមទាក់ទង នឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គម។

ធាតុសំខាន់នៃសំវាទសង្គម៖

ការចរចា៖ ជាសិល្បៈនៃគូភាគី ដើម្បីសម្រេចគោលបំណងរួម ដូចជា៖ ការចរចាអនុសញ្ញារួម នៅថ្នាក់សហគ្រាស ថ្នាក់វិស័យ ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់ពហុជាតិ ជាដើម។
ការពិគ្រោះយោបល់៖ ជាការផ្លាស់ប្តូរទស្សនៈរបស់ស្ថាប័នទ្វេភាគី ឬត្រីភាគី ដែលមានលក្ខណៈជាការពិភាក្សាស៊ីជម្រៅលើបញ្ហាអ្វីមួយដើម្បីឈានដល់កិច្ចព្រមព្រៀង។
ការផ្លាស់ប្តូរព័ត៌មាន៖ ជាធាតុផ្សំដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់សំវាទសង្គមប្រកបដោយប្រសិទ្ធភាព ព្រោះថា សន្តិភាព យុត្តិធម៌សង្គម និងទំនាក់ទំនងវិជ្ជា
ជីវៈល្អមួយអាចកើតឡើងបានលុះត្រាតែគ្រប់ភាគីទទួល បាននូវព័ត៌មានគ្រប់គ្រាន់ស្របគ្នា និងពិតប្រាកដ។

នៅប្រទេសកម្ពុជា គេឃើញសញ្ញាណសំវាទសង្គមនៅថ្នាក់ជាតិដូចជា ក្រុមប្រឹក្សាការងារ (LAC) ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្ដិសុខសង្គម (NSSF) ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (NMC) និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាដើម។

ទោះណាជា នៅក្នុងក្រុមប្រឹក្សាការងារមានលក្ខណៈត្រីភាគីក៏ដោយ ប៉ុន្តែគេមិនទាន់ឃើញស្ថានភាពជាក់ស្តែងភាគីទាំងបីមានឯករាជ្យភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការតស៊ូមតិ នៅក្នុងស្ថាប័ននេះនៅឡើយ។ ចំនួននៅក្នុងស្ថាប័នត្រីភាគីទាំងនោះភាគច្រើនមកពីរាជរដ្ឋាភិបាល។ ម៉្យាងទៀត នៅក្នុងភាគីសហជីព ក៏ឃើញមានសហជីពដែលគាំទ្រគណបក្សនយោបាយ និងក្រុមហ៊ុនមកឈរឈ្មោះផងដែរ នេះជាហេតុធ្វើឱ្យសំឡេងសហជីពកម្មករឯករាជ្យ ត្រូវខ្សោយជាងភាគីផ្សេងទៀត។

តាមគោលការណ៍របស់ អង្គការពលកម្មអន្តរជាតិខាងការងារ (ILO) សំវាទសង្គម ជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភទាំងបួន។
សំវាទសង្គមក៏ជាវិធីសាស្រ្តមួយ ដែលអង្គការអន្តរជាតិមួយនេះ បានលើកកម្ពស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

នៅប្រទេសកម្ពុជា តាមរយៈគម្រោងការងារសមរម្យប្រចាំប្រទេសកម្ពុជា(DWCP) មានធ្វើការជា លក្ខណៈ ត្រីភាគីនៅក្នុងសកម្មភាពមួយចំនួនធំ។

ជាអនុសាសន៍ ដើម្បីឱ្យសំវាទសង្គមនៅកម្ពុជា មានលក្ខណៈរឹងមាំ ទាល់តែគ្រប់ភាគី ត្រូវគោរពគោលការណ៍បុរេវិនិច្ឆ័យទាំងបួនឱ្យបានខ្ជាប់ខ្ជួន។ ហើយបន្តកសាងគោលការណ៍ទាំងនោះ ដោយភាពស្មោះត្រង់។ រដ្ឋត្រូវពង្រឹងការអនុវត្តច្បាប់ មិនត្រូវបណ្ដោយឱ្យក្រុមហ៊ុនមានការរំលោភច្បាប់។ ចំណែកក្រុមហ៊ុន ត្រូវមានការអនុវត្តន៍ច្បាប់ឱ្យបានល្អ និងកាត់បន្ថយនូវគំនិតឈ្នះចាញ់មួយចំនួន។

ចាប់ផ្ដើមបង្កើតការពិភាក្សា ពិគ្រោះយោបល់ និងចរចានៅតាមមូលដ្ឋានជាលក្ខណៈទ្វេភាគី រហូតបន្តរវប្បធម៌ពិភាក្សាគ្នាទៅដល់ថ្នាក់ជាតិ និងគោរពឱ្យតម្លៃទៅភាគីស្មើៗគ្នា និងបង្កើនវប្បធម៌ គោរពច្បាប់ និងចរចាដោយមានភាពស្មោះត្រង់ ទើបកាត់បន្ថយបាននូវការកែងប្រវ័ញ្ញ និងជម្លោះនៅកន្លែងការងារ ពេលនោះ នៅក្នុងវិស័យការងារ និងមានភាពសុខដុមរមនាជាមិនខាន។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish