សិក្ខាសាលាដៃគូថ្នាក់តំបន់ប្រចាំឆ្នាំ២០២៣ និងការផ្លាស់ប្តូរបទពិសោធរបស់ដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់

អង្គការ Oxfam ជាមួយដៃគូថ្នាក់តំបន់ សហជីព អង្គការ សមាគមមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម បានរៀបចំសិក្ខាសាលាដៃគូថ្នាក់តំបន់ប្រចាំឆ្នាំ២០២៣ និងការផ្លាស់ប្តូរបទពិសោធរបស់ដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់ ចាប់ពីថ្ងៃទី31 ខែតុលា ដល់ថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ 2023 នៅទីក្រុង Luang Prabang ប្រទេសឡាវ ដោយមានគណៈប្រតិភូជិត 70នាក់ បានចូលរួមក្នុងកម្មវិធីនេះដ៍សំខាន់នេះ។

CLC គឺជាដៃគូមួយក្នុងចំណោមដៃគូរបស់ DGD និង Oxfam Cambodia ដែលបានសហការយ៉ាងពេញលេញនៅក្នុងសិក្ខាសាលានេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងលើនូវប្រព័ន្ធកិច្ចគាំពារសង្គម និងសិទ្ធិការងារសម្រាប់កម្មករស្ត្រីក្នុងវិស័យកសិ-ម្ហូបអាហាររបស់អាស៊ាន (2022-2026)។

សិក្ខាសាលាថ្នាក់តំបន់នេះ បានប្រមូលផ្តុំដៃគូជាតិទាំងអស់ពីកម្ពុជា ឡាវ និងវៀតណាម និងដៃគូក្នុងតំបន់ ដើម្បីវាយតម្លៃវឌ្ឍនភាព ពិភាក្សាអំពីបញ្ហាប្រឈម និងការផ្លាស់ប្តូរក្នុងបរិបទនយោបាយសង្គមនៃប្រទេសនីមួយៗ និងស្វែងយល់ពីគំនិតផ្តួចផ្តើមរួមគ្នាសម្រាប់ធ្វើឱ្យមានឥទ្ធិពលលើយុទ្ធសាស្ត្ររបស់អាស៊ាន។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish