ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) រួមមានសហភាពការងារកម្ពុជា CLC CCU និង CCTU ក្រោមការគាំទ្ររបស់ មូលនិធិពលកម្មអន្តរជាតិជប៉ុន (JILAF) បានរៀបចំសិក្ខាសាលាស្ដីពី «ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ» ដែលមានរយៈពេល ០២ថ្ងៃគឺ ថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ របបសន្តិសុខសង្គម សុវត្ថិភាព និងសុខភាពការងារ និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ។
សិក្ខាសាលានេះដែរ មានអ្នកចូលរួមប្រមាណ ៥០ នាក់ ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃ ITUC-CC និងតំណាង CAMFEBA JILAF ព្រមទាំងតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...