កិច្ចគាំពារសង្គមសម្រាប់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ CLC Cambodia និង Oxfam in Cambodia បានសហការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «កិច្ចគាំពារសង្គមសម្រាប់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន» សណ្ឋាគារប្រេសុីដង់ ខេត្តបាត់ដំបង។

លោក ថន ប៊ុនលី មន្ត្រីសម្របសម្រួលគម្រោង​ EU-First បានមានមតិស្វាគមន៍ និងណែនាំអំពីគម្រោង EU-First ដល់សិក្ខាកាមចំនួន ៦០​ នាក់ ស្រ្តី ១៣នាក់ ដែលមកពីសហព័ន្ធសហជីពសមាគមនៅក្នុងវិស័យកាត់ដេរ កសិកម្ម ឧហ្សាសកម្ម សេវាកម្ម ទេសចរណ៍ ដឹកជញ្ជូន សំណង់ និងក្រៅប្រព័ន្ធ។

លោកមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាសិក្ខាសាលាចុងក្រោយនៃគម្រោង EU-First​ ដែលជាគម្រោងផ្ដោតលើកិច្ចគាំពារសង្គមនៅកម្ពុជានៃការសហការរវាងសហភាពការងារកម្ពុជា​និងអុកស្វាម។

លោកក៏បានសម្ដែងការពេញចិត្តចំពោះ ការសហការយ៉ាងល្អនូវគម្រោងនេះ ហើយបើទោះបីជាគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៣ក៏ដោយ ក៏នៅតែមានគម្រោងផ្សេងទៀតផងដែរ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថ្លែងសុន្ទរកថាបើកកម្មវិធី និងអបអរសាទរសម្រាប់ការសហការដ៏ល្អនៅក្នុងការអនុវត្តគម្រោង EU-First រយៈពេល ៣ ឆ្នាំកន្លងមកនេះ (២០២១-២០២៣)។

បន្ថែមពីនេះ លោកបានធ្វើបទបង្ហាញអំពីប្រព័ន្ធកិច្ចគាំពារសង្គមនៅកម្ពុជាផងដែរ រួមមានរបបសន្តិសុខសង្គម និងជំនួយសង្គមផងដែរ។ ក្រៅពីនេះ​ក៏ធ្វើបទបង្ហាញ និងពិភាក្សាស្ដីពីសំណើរសុំបន្ថែមទៅកាន់បេឡាជាតិសន្ដិសុខសង្គមដើម្បីឱ្យការអនុវត្តប្រព័ន្ធកិច្ចគាំពារសង្គមនេះកាន់តែប្រសើរឡើង។

សិក្ខាសាលានេះ រៀបចំដោយសហភាពការងារកម្ពុជា និងអង្គការអុកស្វាម ក្រោមការគាំទ្រថវិកាដោយ EU, Laudes Foundation, DGD និងមានអ្នកចូលរួមចំនួន ៦០ នាក់។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish