លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្ដីពី «គោលការណ៍ណែនាំអាស៊ានស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន» នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
សិក្ខាសាលានេះ នឹងមានការធ្វើបទបង្ហាញ ការពិនិត្យ និងការដាក់ធាតុចូលលើ គោលការណ៍ណែនាំនៃសេចក្ដីពង្រាងលើកដំបូង (Zero-Draft Guidlines) ដែលពាក់ព័ន្ធនឹងគោលការណ៍ណែនាំអាស៊ានស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានអ្នកចូលរួមប្រមានជាង ១០០ នាក់ ដែលមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ តំណាងប្រទេសទីម័រខាងកើត (Timor Leste) ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មការលើការអនុវត្តថ្លែងការណ៍ស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៏អាស៊ាន (ACMW) លេខាធិការដ្ឋានអាស៊ាន (ASEC) សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC) អង្គការអន្តរជាតិខាងការងារ (ILO) ស្ថានអចិន្ត្រៃយ៍បេសសកម្មកាណាដាប្រចាំអាស៊ាន (Mission of Canada to ASEAN) និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ (CSOs)។
សិក្ខាសាលានេះ សហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...