សិក្ខាសាលាអន្តរជាតិ ស្តីពី បម្រែបម្រួលអាកាសធាតុ និងកិច្ចគាំពារសង្គម

នៅថ្ងៃទី២៥ ខែកញ្ញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាម អង្គរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធីនៅក្នុងសិក្ខាសាលាអន្តរជាតិថ្នាក់តំបន់ ស្ដីពី បម្រែបម្រួលអាកាសធាតុ និងកិច្ចគាំពារសង្គម (Climate Justice & Adaptive Social Protection) ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក អាត់ ធន់ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅដល់សិក្ខាកាមទាំងអស់ដែលមកពីប្រទេសផ្សេងៗដូចជា បែលហ្សិក អូស្ត្រាលី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ និងអង្គការដៃគូផ្សេងៗនៅប្រទេសកម្ពុជាដែលមានអ្នកចូលរួមប្រមាណ ៧០ នាក់។

ក្រៅពីនេះ លោកបានមានប្រសាសន៍ថា ការបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយដែលគ្រប់ប្រទេសនៅក្នុងពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហានេះ រួមទាំងប្រទេសកកម្ពុជាផងដែរ។

លោកបន្ថែមថា ការបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើ ការបំពុលទឹកដោយរោងចក្រឧហ្សាហកម្មមួយចំនួន និងកត្តាផ្សេងទៀត។

ក្រៅពីនេះ លោកមានប្រសាសន៍ថា កិច្ចគាំពារសង្គម មានភាពប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា ពីព្រោះរបប ៣ ក្នុងចំណោម ៤ បាននិងកំពុងតែអនុវត្តដូចជា គ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍។

សិក្ខាសាលានេះ សហការ រៀបចំដោយអង្គការ WSM, ACV និង សហភាពការងារកម្ពុជា CLC ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish