សហភាពការងារកម្ពុជា​ (CLC) សហការជាមួយ​សហជីព​អន្តរជាតិ​ CNV បានផ្តល់វគ្គបណ្តុះបណ្តាល

សហភាពការងារកម្ពុជា​ (CLC) សហការជាមួយ​សហជីព​អន្តរជាតិ​ CNV បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការចរចាអនុសញ្ញារួម និងសមភាពយេនឌ័រ ដែលរៀបចំឡើងដោយគណៈកម្មាធិការយេនឌ័រ​ របស់សហភាពការងារកម្ពុជា ទៅដល់បណ្តាញសហជីពស្ត្រី​មកពីវិស័យកាត់ដេរ​ នៅថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០២១​ រាជធានីភ្នំពេញ ដេីម្បីបង្កើនចំណេះដឹង អំពីការចរចាអនុសញ្ញារួម សមភាពយេនឌ័រ ពង្រឹងភាពក្លាហានដល់ស្ត្រី ត្រូវហ៊ានបញ្ចេញមតិយោបល់ និងការទាមទារសិទ្ធិ អត្ថប្រយោជន៍ផ្សេងៗដែលខ្លួនត្រូវទទួលបាននៅកន្លែងការងារ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish