ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤

ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក អាត់​ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមការប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងបរិបទនៃមហន្តរាយបរិស្ថាន» ដែលរៀបចំដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (ខេមបូចា) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

នៅក្នុងកម្មវិធីនេះដែរ មានការរបៀបវារៈសំខាន់ៗដូចជា៖
– បង្ហាញវីដេអូខ្លីមួយពាក់ព័ន្ធនឹងស្ថានភាពរបស់អ្នកសារព័ត៌មានក្នុងការរាយការណ័អំពីបញ្ហាបរិស្ថាន
– កិច្ចពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិត
– កិច្ចពិភាក្សាអំពី ការពង្រឹងសារព័ត៌មានផ្នែកបរិស្ថាននៅកម្ពុជា៖ ការកំណត់បញ្ហាប្រឈម និងការលើកកម្ពស់ការស្វែងរកដំណោះស្រាយរួម
– ក្រៅពីនេះ ក៏មានការធ្វើបទបង្ហាញពី របាយការណ៍តាមដានស្ដីពីការបៀតបៀន ការគំរាមកំហែង និងការឃុំខ្លួនលើអ្នកសារព័ត៌មាននៅកម្ពុជា។

នៅក្នុង​ការប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤ នេះដែរ មានអ្នកចូលរួមចំនួន ២០០ នាក់ ដែលមានតំណាងក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ឯកអគ្គរាជទួតមួយចំនួននៅកម្ពុជា អង្គការជាតិ អង្គការអន្តរជាតិ ជនជាតិដើមភាគតិច និងអ្នកសារព័ត៌មាន។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish